ចង់បើកសាលាបង្រៀនមនុស្សសាវា

1.ឆ្ងល់ខ្លួនឯងណាស់ ហេតុអ្វីក៏ស្មោះខ្លាំងម្ល៉េះ
ស្មោះខ្លាំងបែបនេះ ពិបាកចូលចំណោមណាស់
ចង់សាវាដែរ តែមានអារម្មណ៍ថាខ្មាស
រឹងខ្លួនខ្លាំងណាស់ មិនអាចធ្វើទៅរួចឡើយ។

2.រឹងមាំខ្លាំងពេក ស្មោះពេកឡើងនៅម្នាក់ឯង
ឱបទុក្ខចំបែង វិលវល់ពុំយល់កោះត្រើយ
ចង់បានស្នេហ៍ពិត តែអស់អ្នកស្មោះទៅហើយ
ទោះនៅក៏ដោយ ប្រហែលមានតែខ្ញុំទេ។

R.ចង់បើកសាលា បង្រៀនដល់មនុស្សសាវា
ឲ្យចេះស្មោះស្នេហា ដូចរូបខ្ញុំដែរ
អាយុខ្ញុំច្រើនហើយ មិនអាចលេងសើចទៀតទេ
ចង់បង្រៀនគេ ក្រែងបានជួបអ្នកច្បាស់លាស់។

3.ខ្ញុំចេះស្មោះពិត ប្រាកដមិនមែនលំៗ
បើចាប់អារម្មណ៍ សូមនាំគ្នាមកចុះឈ្មោះ
មិនអស់សេវា គ្រាន់តែចំណាយពេលខ្លះ
ឲ្យតែចង់ចេះ ចូលមកចាំខ្ញុំបង្រៀន៕

Canzoni più popolari di Saya

Altri artisti di K-pop